23Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 23.04.2022

១–នាទី «ព្រះពុទ្ធសាសនា» សុំជូនធម្មកថាស្ដីពីគន្លឹះនៃការដោះទុក្ខ​សម្ដែងដោយព្រះតេជគុណសាន សុជា​ វិជ្ជរប្បញ្ញោ។ ២–បាឋកថាដោយលោកសាស្ត្រាចារ្យបណ្ឌិតអាំងជូលាន ស្ដីពីទំនាក់ទំនងរវាងជនជាតិនានានៅឥណ្ឌូចិន​នាអតីតកាល​(នៅមានត)។ ៣–នាទី «ទស្សនៈអ្នកនិពន្ធ»​ រៀបរៀងដោយលោកជាតិហង្សា​ដោយលើកយកសៀវភៅលោកសេកសោមកុមារ​ស្ដីពីការជំពាក់វាក់វិន​ក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង យកមកជម្រាប។ ៤–ចម្រៀង​«នាគព័ន្ធអស់ពិស» ច្រៀងដោយ​ស៊ីនស៊ីសាមុត? កែវសារ៉ាត់? ចឹកសៀងសំណង? សុំអញ្ចើញស្ដាប់។ ៥–ឆ្មាំអង្គរ​តេឡេកុម្ម៉ងដ៍៖ ពីនេះពីនោះបែបសង្ខេប។

22Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 22.04.2022

១–នាទីសៀវភៅខ្មែរ​ជូនរឿង «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់លោកបណ្ឌិត​យិនឆេងស៊ន។ ២–នាទី សម្លេងរំដោះជាតិខ្មែរ ជូនអត្ថបទរបស់លោក​ទិតសានី អានជូនស្ដាប់ដោយលោកស្រី​សុភារៈ​ពីអឹរ៉ុប។ ៣–កំណាព្យ​«កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកគ្រូអ៊ុកប៉ាតពីប្រទេសបារាំង។ ៤–ចម្រៀងស្នេហាជាតិ «ទំនួញកោះត្រល់»​ដោយ លោកកុយវណ្ណា​ពីប្រទេសបារាំង។ ៥–«ពីនេះពីនោះ» ភ្លើងឆេះមិនចេះអស់នៅរុស្ស៊ី៖ រោងចក្រប្រេងស្រល់ វិទ្យាស្ថានក្រសួងការពារជាតិ ឃ្លាំងប្រេង។

21Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.04.2022

១–សេចក្ដីរាយការណ៍ដោយ​អតីតប្រធានបុរីអង្គរ​លោកឱកសឿមស្ដីពីកិច្ចអភិវឌ្ឍបុរីអង្គរ​និងប្រវត្តិរបស់គម្រោងនេះ។ ២–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង រៀបរាប់អំពីភាពសាមាន្យរបស់ខ្មែរក្រហមកញ្ជះចិន​កញ្ជះយួនមហាចង្រៃ​ពួកវាចេះសម្លាប់ខ្មែរគ្នាឯងយ៉ាងឥតមានអាណិតអាសូរទោះតិចតួចឡើយ។ ៣–នាទី«ប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។ ៤–ចម្រៀងអនុស្សាវរីយ៍ទសវត្សឆ្នាំ ៧០ ​ដោយបារាំង-អាមេរិកាំង Joe Dassin។ ៥–មួយម៉ាត-ពីរម៉ាត់​ដោយ​សាន​សុវិទ្យ។

20Apr/22

កម្មវិធីផ្សាយ ថ្ងៃពុធ 20.04.2022

១–ភាគបន្តនៃសេចក្ដីអធិប្បាយអំពីរឿង «ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយ​លោក​សាន សុវិទ្យ។ ២–សារពត៌មានថ្មីថ្មី.com សម្ភាសលោកសាស្ត្រាចារ្យអាំងជូលានអំពីសៀវភៅស្ដីពីអាហារនៅជនបទអង្គរ។ ៣–ចម្រៀងជេររុស្ស៊ីគាំទ្រអ៊ុយក្រែនឈ្មោះ «ពួករុស្ស៊ី» ច្រៀងដោយអ្នកចម្រៀង Sting នៃវង់ The Police របស់អង់គ្លេស។ ៤–​«ពីនេះពីនោះ» ដោយសានសុវិទ្យ៖ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដល់ណាហើយ និងស្ថានការណ៍ជម្ងឺកូវិដ-១៩​នៅសហរដ្ឋអាមេរិក​និង​ចិនកុម្មុយនីស្ត។

19Apr/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.04.2022

១–សេចក្ដីរាយការណ៍អំពីសកម្មភាពនៅបុរីអង្គរ​និងបន្តរឿងរ៉ាវពាក់ព័ន្ធនឹងការបង្កើតសហគមន៍ខ្មែរមួយនេះ​ដោយលោកអតីតប្រធានឱកសឿម។ ២–បុច្ឆា-វិសជ្ជនា ដែលព្រះគុណម្ចាស់សាន​សុជាឆ្លើយពន្យល់ពីរបៀបរំដោះទុក្ខក្នុងចិត្ត។ ៣–នាទីសម្លេងចលនារំដោះជាតិខ្មែរ​ជូនបទសម្ភាសន៍រវាងលោក ស ​សុវណ្ណ នឹង​លោកវណ្ណៈខ្មែរនៅអឺរ៉ុបស្ដីពីសារៈសំខាន់របស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣​តុលា​១៩៩១។ ៤–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន។ ៥–ចម្រៀង​ «វត្ត​៤៤​នៅនិគមថ្កូវ ខេត្តព្រះត្រពាំង​ កម្ពុជាក្រោម» ច្រៀងដោយ​អឿន ស្រីមុំ។ ៦–«ពីនេះពីនោះ» ដោយសាន​សុវិទ្យ៖ បុរីអង្គរ​និងអនាគតនៃក្ដីសង្ឃឹម។

18Apr/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.04.2022

១– នាទី«សៀវភៅខ្មែរ» ដែលសូមលើកយកសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិត​យិនឆេងស៊ន និងអានជូនស្ដាប់​ដោយលោក​សានសុវិទ្យមកផ្សាយ។ ២–នាទី«ខ្មែរអើយក្រោក​ឡើង» រៀបរៀង​ដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋ​អាមេរិក។ ៣–កំណាព្យ​របស់លោកគ្រូអ៊ុកប៉ាត​ «ស្រោចស្រង់សង្គ្រោះជាតិយើង!»។ ៤–ចម្រៀង​ថ្ងៃបុណ្យ Easter/Pâques បទ«Hallelujah» ដោយលោក​ Leonard Cohen។ ៥–«ពីនេះពីនោះ» សង្ខេបខ្លីៗ​៖ ពួកឆ្វេងនិយមអាមេរិកនៅតែបន្តធ្វើទុក្ខ DT ក្នុងបំណងគាបមិនឲ្យចូលរួមបោះឆ្នោត​ឆ្នាំ ២០២៤។

17Apr/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 17.04.2022

១–ក្នុងឱកាសខួបទី ៤៧​​ នៃថ្ងៃ ១៧​ មេសា ១៩៧៥ សានសុវិទ្យ សុំជូនលំដាប់ព្រឹត្តិការណ៍ពីដើមឆ្នាំ ៧៥​ ដល់ថ្ងៃខ្មែរក្រហម​ដឹកមន្ត្រីទូតបារាំងពីស្ថានទូតទៅស្រុកសៀម។ ២–នាទី«ព្រះពុទ្ធសាសនា» ថ្ងៃនេះព្រះតេជគុណសានសុជា នឹងឆ្លើយសំនួរអំពីរបៀបធ្វើឲ្យចិត្តស្ងប់។ ៣–នាទី«សៀវភៅប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយលោករ៉ូឡង់មេយែរ (Roland Meyer) បកប្រែដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាង​ពី Norcross, GA។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។ ៥–នាទីចម្រៀងថ្ងៃអាទិត្យ សានសុវិទ្យសុំជូនបទ «ស្រឡាញ់ដល់កាន់ឈើច្រត់»។

16Apr/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 16.04.2022

១–នាទីប្រជុំរឿងនិទានសូមជូនរឿង«ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយ​លោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានដោយ​សានសុវិទ្យ ។ ២–បាឋកថារបស់ លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហា​វិទ្យាល័យ​បូរាណវិទ្យាស្តីពីព្រះលិង្គ ឬ ព្រលឹង ក្នុង​សង្គមខ្មែរតាំងពីបូរាណមក។ ​​វគ្គទី ២ ​នៃ ភាគ១ ។ ៣–នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋអាមេរិក លើកយកសៀវភៅលោកសោមសេកកុមារមកបន្តអានជូនស្ដាប់ ។ ៤–ចម្រៀង​«សុំទឹកមួយផ្តឹល» ច្រៀងដោយខ្មែរស្រិន្ទ ណុក​សាយណាម។ ៥–«ពីនេះពីនោះ»ដោយសានសុវិទ្យ​រឿងលក់ប្រហុក​និងកុំគិតច្រើនឥតប្រយោជន៍។

15Apr/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 15.04.2022

១–ពរឆ្នាំថ្មីជូនខ្មែរទាំងឡាយដោយលោកឱក សឿម​អតីតប្រធានក្រុមហ៊ុនបុរីអង្គរ​និងប្រធានបច្ចុប្បន្នរបស់មូលនិធិសាធារណរដ្ឋខ្មែរ។ ២–លោកត្រឹបអណ្ដែតថាប់សំបឿនពីប្រទេសបារាំងសូមជូនពរ​និង​ជូនចម្រៀង​ «ចូលឆ្នាំដូចគ្នា» ច្រៀងដោយ Hoang Sanh ក្នុងឱកាសចូលឆ្នាំខ្មែរ។ ៣–«ពីនេះពីនោះ» ដំណើរការជីកបារាយណ៍ទឹកថ្លានៅបុរីអង្គរ​និងការបើកមុខរបររកលុយសាងបុរីអង្គរ។

14Apr/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.04.2022

១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង រៀបរាប់អំពីជីវភាពខ្មែរនៅឆ្នាំ ១៩៧៤-៧៥​ក្រោមការវាយប្រហាររបស់ពួកខ្មែរកុម្មុយនីស្ត​ដែលគ្មានភាពជាខ្មែរក្នុងខ្លួនទោះតិចតួច។ ២–សេចក្តីជូនដំណឹងរបស់លោកប៉ែន​វណ្ណូ​រឿង​កិច្ចប្រជុំរបស់ខ្មែរអ្នកស្នេហាជាតិនៅថ្ងៃ ១៧​មេសា​ឯវត្ត​ពោធិវង្ស​ ក្រុងប៉ារីស។ ៣–នាទី«ប្រលោមលោក»សូមជូនរឿង«សារាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាង​ពីរដ្ឋចច្ចា។ ៤–ចម្រៀង​ថ្ងៃ ២៣​តុលា​១៩៩១ ដោយ​លោក​កុយ វណ្ណា។ ៥–«ពីនេះពីនោះ» ស្តីពីគម្រោងស្លាប់រស់របស់បុរីអង្គរ៖ សាង​អង្គរវត្ត​ទាល់តែមានលុយ ចង់បានលុយទាល់តែចេះរកស៊ី!