24May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 24.05.2022

១–នាទី «ពុទ្ធសាសនា» សម្ដែងដោយព្រះតេជគុណសានសុជា​ឆ្លើយតបសំនួរពីពុទ្ធសាសនិកពាក់ព័ន្ធនឹងបញ្ហាចម្ងល់ផ្សេងៗ ដូចជាអាត្មានិយមដែលនាំឲ្យវិនាសជាដើម។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៥)។ ៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (វគ្គទី ១២)។ ៤–ក្នុងនាទីតន្ត្រី ដែលនឹងជូនចម្រៀងបំផុសបំផុលក្នុងឱកាសជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ថ្ងៃ ៥​ មិថុនា ​២០២២​ ខាងមុខនេះ​លោក-អ្នក-នាងនឹងបានស្ដាប់ចម្រៀងឈ្មោះ «អូនរើសបក្សណា?»Read More…

23May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.05.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនភាគបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។ ៣–ចម្រៀងស្នេហាជាតិ​«សម្រែកឈាមខ្មែរ» ច្រៀងដោយអធិរាជសម្លេងមាស ស៊ីនស៊ីសាមុត។ ៤–«ពីនេះពីនោះ» ស្ដាប់មិនដឹងរឿងព្រោះអ្នកធ្វើងុយដេកពេក​សុំអភ័យទោសផងចុះ។

22May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 22.05.2022

១–សម្រង់អត្ថបទពីទស្សនាវដ្តី «យសោធរ» របស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ២–បទសន្ទនាជាមួយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ស្ដីពីជីវិតរស់នៅនិងការសិក្សារបស់លោក។ ៣–នាទីប្រលោមលោក​សុំជូនវគ្គទី ៥ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ២ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៥–ចម្រៀងប្រភេទតន្ត្រីស្រុកស្រែអាមេរិកាំង​ «Take Me Home, Country Roads!»​ច្រៀងដោយ​ John Denver។ ៦–«ពីនេះពីនោះ»​ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​–​កាលពី​ ៦-៧ឆ្នាំមុន ជិតដល់ថ្ងៃបោះឆ្នោតហ៊ុនសែន បំបាក់កម្លាំង​បក្សប្រឆាំង ដោយ​ចាប់សមាជិកព្រឹទ្ធសភាលោកហុងសុខហួរ ដាក់គុក។ ខែក្រោយបោះឆ្នោតទៀតហើយRead More…

21May/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 21.05.2022

១–ធម្មកថាស្ដីពីគុណសម្បត្តិដែលធ្វើឲ្យមាតុភូមិរីកចម្រើន​ជួយឲ្យរក្សាបាននូវមាតុភូមិរបស់ខ្លួន​ថ្លែងតបដោយព្រះតេជគុណ​សាន​សុជា​នៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–នាទី «និទាន» សូមបន្តជូនសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៤–សេចក្ដីរាយការណ៍និងមតិយោបល់អតីតប្រធានបុរីអង្គរ​លោកឱកសឿម។ ៥–ភ្លេងកន្ទ្រឹម​និងនាទី «ពីនេះពីនោះ» ៖ ប្រធានាធិបតីរុស្ស៊ីពូទិន​អាចនឹងស្លាប់ឆាប់ៗព្រោះជម្ងឺកង់ស៊ែរ។

20May/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 20.05.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ៤)។ ២–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ៣–បទសន្ទនាជាមួយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ស្ដីពីជីវិតរស់នៅនិងការសិក្សារបស់លោក។ ៤–ចម្រៀង​ឈ្មោះ «ឧត្តមដួងចិត្ត» ច្រៀងដោយ​មាស​​សុខសោភា។ ៥–«ពីនេះពីនោះ» ស្ដីពីស៊ីជិនពិងនឹងឈ្នះឆ្នោតបន្តធ្វើលេខាបក្ខកុម្មុយនីស្តនិងប្រធានាធិបតីចិន​៥​ឆ្នាំទៀត។

19May/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 19.05.2022

១–នាទីជួបនឹងលោកព្រឹទ្ធាចារ្យ​ឱកសឿម អតីតប្រធានបុរីអង្គរ។ ២–នាទីសម្លេងនារីខ្មែរ​ដែលអ្នកគ្រូសូផានី បៃ សំពងអាជ្ញាធរនគររំដួលដែលមិនជួយប្រជាជនបែរជាទៅគាំទ្រពួកឈ្មួញម្ចាស់ក្រុមហ៊ុនក្នុង​ជម្លោះពលកម្មទៅវិញ។ ៣–នាទីប្រលោមលោក​សុំជូនភាគ ៤​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។ ៤–ចម្រៀងអាមេរិកាំងពីឆ្នាំ ១៩៥៥​ល្បីដល់សព្វថ្ងៃ៖ «Unchained Melody» ឬ «បទភ្លេងដាច់ច្រវាក់» ច្រៀងដោយ Austin Brown។ ៥–«ពីនេះពីនោះ» អំពើពុករលួយក្នុងកងទ័ពធ្វើឲ្យពូទិនចាញ់អ៊ុយក្រែនបោរមុខ​- ការបង្ក្រាបអំពើពុករលួយជួយឲ្យស៊ីជិនពិងខ្លាំង។

18May/22

កម្មវិធីផ្សាយ ថ្ងៃពុធ 18.05.2022

១–វគ្គបន្តនៃធម្មកថាស្ដីពី ទេវតាក្បែរខ្លួន​សម្ដែងដោយព្រះតេជគុណ​សាន​សុជា​នៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២–នាទី «និទាន» សូមបន្តជូនសេចក្ដីអធិប្បាយអំពីរឿងធនជ័យ​ដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៣–វគ្គបញ្ចប់នៃបាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាន​នៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។ ៤–ចម្រៀងចង្វាក់បូលេរ៉ូរបស់អ្នកស្រី Consuelo Velazquez ឈ្មោះ «​​​​Bésame Mucho»។ ៥–«ពីនេះពីនោះ» អង្គការ SaveCambodia.org និង គណៈកម្មការស៊ើបអង្កេតកម្ពុជា។ ខ្មែរគ្រប់រូបគួរចូលរួម!

17May/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.05.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា បង្ហាញឲ្យឃើញភាពក្បត់ជាតិលក់ជាតិរបស់ពួកកញ្ជះយួននៃបក្សប្រជាជន។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសាកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (ភាគ៣)។ ៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ ១១)។ ៤–នាទីចម្រៀងស្រណោះជាតិ បទ «ទំនួញកោះត្រល់» តែងនិងច្រៀងដោយ លោក​កុយRead More…

16May/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.05.2022

១–ភាគបញ្ចប់នៃធម្មកថាអធិប្បាយអំពីសារៈសំខាន់របស់ថ្ងៃបុណ្យវិសាខបូជាដោយព្រះតេជគុណសានសុជា។ ២–បទសម្ភាសន៍លោកថាច់ពីយ៉ាជាមួយលោកណនហ៊ី នៃក្រុងស៊ីណេ ប្រទេសបែលហ្ស៊ិក ស្តីពីបក្សភ្លើងទៀននឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខែក្រោយនេះ។ ៣–ទស្សនៈអតីតប្រធានបុរីអង្គរលោកឱកសឿមស្ដីពីរឿងពាក់ព័ន្ធនឹងបុរីអង្គរនិងបញ្ហាផ្សេងៗ។ ៤–ចម្រៀងដោយព្រះនាងតូច «ស្រឡាញ់កម្លោះស្រុកឯង» និងពីនេះពីនោះ។

15May/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 15.05.2022

១–ថ្ងៃវិសាខបូជា​ជាថ្ងៃសំខាន់បីប្រការ មានស្អីខ្លះ…។ ២–ព្រះតេជគុណសានសុជាលើកយកថ្ងៃវិសាខបូជាមកអធិប្បាយពីសារៈសំខាន់បន្ថែម។ ៣–ចម្រៀងរឿងថ្ងៃវិសាខបូជាតែងដោយកវីកែវ​សាវឿន​និង​ច្រៀងដោយលោកប៉េឡេ។ ៤–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ភាគ ៣។ ៥–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី១នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ៦–«ពីនេះពីនោះ» រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន -លោកត្រាំនឹងមកធ្វើប្រធានាធិបតីអាមេរិកម្ដងទៀត​-​បុរីអង្គរនឹងលក់ប្រហុក។