23Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.06.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីភាពជាខ្មែរក្រហមព្រៃផ្សៃរបស់ពួកហ៊ុនសែនដែលបានធ្វើទៅលើបក្សប្រឆាំងនិងប្រជាពលរដ្ឋខ្មែរ។ ២–«នាទីនិទានអារ៉ាប់​» សុំជូនវគ្គទី ១៤ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» ដែលថ្ងៃនេះនឹងជូនចម្រៀងមួយបទដែលជាចម្រៀងកំដរសពរបស់ពួកបស្ចឹមប្រទេស​ឈ្មោះ «Amazing Grace» សុំប្រែថា «ព្រះបារមីដ៏អស្ចារ្យ»។ ៤–«នាទីពីនេះពីនោះ» ស.រ.អ. បាត់បង់កិត្តិយសជាមហាអំណាចដោយសារមេដឹកនាំដូចបុគ្គលចូបៃដឹន​ — តើបញ្ហាលីទូអានីហាមមិនឲ្យរុស្ស៊ីដឹកទំនិញឆ្លងដែនទៅកាលីនិនក្រាដនឹងនាំឲ្យកើតសង្គ្រាមនុយក្លេអ៊ែរទេ? និងរឿងផ្សេង-ផ្សេងទៀត។

22Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 22.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ឆ្លើយតបសំនួរពីពុទ្ធបរិស័ទនិងមិនពុទ្ធបរិស័ទ។ ២–«នាទី ទេវកថាក្រិក» វគ្គទី៤ បន្តរឿង ទេពធីតា Athena។ ៣–វគ្គទី ៥ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី» សុំជូនចម្រៀងមនោសញ្ចេតនាច្រៀងដោយកញ្ញា​នៅសៀងហៃឈ្មោះ «រាត្រីនៅឡងប៊ីច»។ ៥–«នាទីពីនេះពីនោះ» យួនដាក់បន្ទាយឃ្លាំមើលបន្ទាយទាហានខ្មែរគ្រប់ទីកន្លែង — Russia គម្រាម Lituanie ថានឹងទទួលផលវិបាកធ្ងន់ធ្ងរបើហ៊ានតែហាមមិនឲ្យជញ្ជូនទំនិញទៅ Kaliningrad — ចង់ទាត់ប៉ោតឮខ្លាំង ចាក់ Mesenchymal Cells MSCs ចម្រាញ់ពីខ្លាញ់ក្បាលពោះ។

21Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.06.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គ១៥) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៣)។ ៣–«នាទីតន្ត្រី»​សុំជូនបទ «ស្រណោះដីខ្មែរ» ច្រៀងដោយ​ «អធិរាជធ្គាមខ្លាមហាទំនួញ» លោកកែវសារ៉ាត់អ្នកចម្រៀងវត្តកំផែង​ខេត្តបាត់ដំបង។ ៤–«ពីនេះពីនោះ» រឿងការប្រើមន្តអាគមគាថាដើម្បីសាងប្រទេសឡើងវិញ ជារឿងស្រមើស្រមៃ —Read More…

20Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​ប៊្លូមិងតាន់ រដ្ឋមីនេសូតា បកអាក្រាតភាពក្បត់ជាតិខ្មែរទៅជួយយួនដែលជាសត្រូវជាតិរបស់ស្ដេចសីហនុ។ ៣–«នាទីតន្ត្រី» សុំជូនចម្រៀង​របស់ The Bee Gees ឈ្មោះ «To Love Somebody» និង «I Started A Joke»។ ៤–«ពីនេះពីនោះ» ចិនតៃវ៉ាន់ខ្លះយកចិត្តចិនកុម្មុយនីស្ត​ដុតទង់ជាតិអាមេរិក បណ្ដេញឲ្យអាមេរិកហ្គោហូម។ ផ្សេង-ផ្សេង។

19Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 19.06.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៦ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–«នាទីប្រលោមលោក» ​សុំជូនវគ្គទី ១៣ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» លោកម៉ម ពេជ្ជរិទ្ធ សុំជូន ចម្រៀងឧទ្ទិសដល់់ទិវាឳពុកឈ្មោះ «ពុក» ឬ «Dear Father» ដោយ «Small World, Small Band»​។ ៤–«ពីនេះពីនោះ» ទឹកដីបុរីអង្គរRead More…

18Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 18.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងផ្សេង-ផ្សេង។ ២–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។ ៣–«នាទីទេវកថាក្រិក» បន្តរៀបរាប់អំពី ទេពធីតានៃសង្គ្រាមនិងគតិបណ្ឌិត Athena។ ៤–«នាទីតន្ត្រី» សុំជូនចម្រៀងក្រិក “Thelo na me nioseis” ដោយ Nikos Vertis​។ ៥–«ពីនេះពីនោះ» សម្លាប់គ្នានៅអាមេរិកកាន់តែសាហាវ​ព្រោះទិញកាំភ្លើងបានងាយៗ — គេថាជនអាស៊ីត្រូវចៀសកុំទៅញិវយ៉ក — វិធីសំចៃប្រេងជៀន ប្រេងឆារ។

17Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 17.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ១២)។ ៣–វគ្គទី ៤ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–នាទីតន្ត្រីសុំជូនបទ «បេះដូងខ្មែរ»​ច្រៀងដោយលោក​ព្រាប​សុវត្ថិ។ ៥–«ពីនេះពីនោះ»​ Golden State Warriors ឈ្នះ Boston Celtics បានតំណែងជា NBA Champions qjnA 2022 — ចាប់កញ្ញាសេងធារីដាក់គុក​៦​ឆ្នាំ​បង្ហាញថាអាខ្វាងមហាផ្ដាច់ការ។

16Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.06.2022

១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីនរកខ្មែរក្រហមកញ្ជះចិន​និងខ្មែរក្រហមកញ្ជះយួនរហូតបានមកនៅស.រ.អ.​ជួបជុំនឹងស្វាមីវិញ។ ២–នាទីនិទានអារ៉ាប់​សុំជូនវគ្គទី ១២ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–សេចក្ដីជូនដំណឹងរបស់លោកឱកសឿម ស្ដីពីការបង្កើតមូលនិធិខ្មែរសាធារណរដ្ឋ​ដែលមានខ្លួនលោកជាប្រធាន។ ៤–នាទីតន្ត្រីសុំជូនចម្រៀងមួយបទឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយលោក​ស៊ីនស៊ីសាមុត។ ៥–«ពីនេះពីនោះ»

15Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 15.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីថា​តើត្រូវបន្ថយទុក្ខផ្លូវចិត្តដោយវិធីណា? ២–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» វគ្គទី២ ស្ដីពី ទេពធីតាអាធីណា។ ៣–វគ្គទី ៣ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–នាទីតន្ត្រីសុំជូនបទ «Twist, Twist ខ្ញុំ!» របស់លោកជុំកែម។ ៥–«ពីនេះពីនោះ»​បែបសង្ខេប៖ បុណ្យផ្កាវត្តពោធិវង្ស Champs-sur-Marne ថ្ងៃ ១៩​ មិថុនា​–សុំកុំភ្លេចបុណ្យផ្កាបុរីអង្គរ​បូកដាល់អំបុក ៣ កញ្ញា ២០២២–ចៅតារៀនចប់បឋមភូមិ​នឹងចូល​ Middle School! យេ!

14Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.06.2022

១–នាទី«រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គ១៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១១)។ ៣–នាទីតន្ត្រី ជូនចម្រៀងតែងនិងច្រៀងដោយ​អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ​ឈ្មោះ «កូលាបស្រី»។ ៤–«ពីនេះពីនោះ»