13Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 13.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ៩ បន្តនិយាយពីកំពូលអាទិទេព Zeus ។ ៣–វគ្គទី ១០ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃ​មហាវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​ដែលនឹងជូនបទ «Sayonara Japanese Goodbye» ។

12Jul/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 12.07.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៩)។ ៣–«នាទីតន្ត្រី» ​សូមជូនបទ «ចាំនៅតែចាំ» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។ ៤–«នាទីពីនេះពីនោះ» ជនជាប់ចោទថាជាឃាតករសម្លាប់​អតីតនាយករដ្ឋមន្ត្រីជប៉ុន ShinzoRead More…

11Jul/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរ របស់ស្ដេចសីហនុ ដោយទ្រង់ទៅជួយយួនដែលជាសត្រូវជាតិ។ ៣–«នាទីតន្ត្រី» សូមជូន​បទ «Unchained Melody» ច្រៀងដោយវង់ The Righteous Brothers។ ៤–«នាទីពីនេះពីនោះ» មជ្ឈមណ្ឌលវប្បធម៌ខ្មែរប្រចាំរដ្ឋណត​ឃែរ៉ូឡាយណាសូមអញ្ជើញបងប្អូនកូនក្មួយទៅជួបតំណាងរាស្ត្រនិង មន្ត្រី DMV រឿងបញ្ចូលអក្សរខ្មែរសម្រាប់ការប្រឡងយកប័ណ្ណអនុញ្ញាត​ — លទ្ធផលការប្រជុំគណៈកម្មការនាយកបុរីអង្គរ។

10Jul/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 10.07.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៩ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ១៩ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងបារាំងឈ្មោះ «La Plus Belle pour Aller Danser» ច្រៀងដោយ Sylvie Vartan។ ៤–«នាទីពីនេះពីនោះ» ឃាតក(រ) សម្លាប់លោក​អាបិ​ថាមិនមែនសម្លាប់ព្រោះរឿងនយោបាយ​ —Read More…

09Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 09.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរឧបាសក-ឧបាសិកាស្ដីពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ៨ ចាប់ផ្ដើមពីកំពូលអាទិទេព Zeus នៃសន្តតិវង្សទី ៣​របស់ទេវនិករក្រិក។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា វគ្គស្ដីពីការបះបោរកសិករនៅបាត់ដំបងសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចឳ។ ៤–«នាទីចម្រៀង» សូមជូនចម្រៀងមួយបទឈ្មោះ «កោះត្រល់កោះខ្មែរ»។ ៤–«ពីនេះពីនោះ» សានសុវិទ្យជូនដំណឹងកោះប្រជុំគណៈកម្មការនាយកបុរីអង្គរ​ម៉ោង ​២​រសៀលថ្ងៃអាទិត្យ​ ១០ ​កក្កដា។

08Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 08.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៨)។ ៣–វគ្គទី ៩ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងមួយបទឈ្មោះ «ថ្ងៃលិចអូនស្រណោះ» របស់អ្នកស្រី​រស់សេរីសុទ្ធាច្រៀងដោយអ្នកស្រីគិម​សុគន្ធា។ ៥–«នាទីពីនេះពីនោះ» រុស្ស៊ីចោទអ៊ុយក្រែនថាបាញ់ក្រុងជាយដែនរបស់ខ្លួន — អតីតនាយករដ្ឋមន្ត្រីជប៉ុនអាបេ ត្រូវបាញ់របួសធ្ងន់។

07Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.07.2022

១–«នាទីសម្លេងនារីខ្មែរ» អ្នកគ្រូ សូផានីបៃថា លន់នល់មិនក្បត់សីហនុ គឺសីហនុទេដែលក្បត់លន់នល់​ព្រោះយកចិត្តពួកម៉ាកយួនជាមេយៀកកុង។ ២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ១៨ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទ «Sukiyaki» របស់ Kyu Sakamoto។ ៤–«នាទីពីនេះពីនោះ» មកធ្វើផ្ទះនៅបុរីអង្គរ​គេចគ្រាប់បែកនុយក្លេអ៊ែរសង្គ្រាមលោកលើកទី ៣​ វិញល្អជាង!

06Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 06.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ៧ ស្ដីពីសម័យកំពូលអាទិទេពទាំង ​៣​ ជំនាន់គឺ Uranus, Kronos និង Zeus។ ៣–វគ្គទី ៨ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​សូមជូនបទ «La Vie en Rose» ច្រៀងដោយ​អ្នកអង្គម្ចាស់ នរោត្តម ជេនណា។

05Jul/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 05.07.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៧)។ ៣–«នាទីតន្ត្រី» ​សូមជូនបទ «អូនស្រឡាញ់តែបងម្នាក់» ច្រៀងដោយ អ្នកស្រី ឈុន​វណ្ណា កាលពីទសវត្សឆ្នាំ ១៩៦០។ ៤–«នាទីពីនេះពីនោះ»Read More…

04Jul/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 04.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​ប៊្លូមិងតុន រដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរ របស់ស្ដេចសីហនុ ដោយទ្រង់ទៅជួយយួនដែលជាសត្រូវជាតិ។ ៣–«នាទីតន្ត្រី»​សូមជូន​បទ «Hallelujah» ច្រៀងដោយអ្នកស្រី Ella កំដរសម្លេងវីយ៉ូឡុងដោយបុត្រី កុមារី Karolina Protsenko។ ៤–«នាទីពីនេះពីនោះ» សូមជូនអត្ថបទរបស់លោកលីឌៀបនៃកាសែតអង្គរបុរី​ស្ដីពីស្ដេចនរោត្តមសីហនុ​និង​កម្ពុជាក្រោម​ ៤ មិថុនា​ ២០១០។