23Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 23.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរឧបាសក-ឧបាសិកាស្ដីពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១១ និយាយពីជាយាជាមនុស្ស​របស់កំពូលអាទិទេព Zeus​ ឈ្មោះ Antiope។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា វគ្គស្ដីពីការងើបឡើងប្រឆាំងអាជ្ញាធរសង្គមរាស្ត្រនិយមរបស់សម្ដេចឳដោយចលនាខ្មែរក្រហមដែលគាំទ្រដោយ​យួននិងចិន។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងកន្ទ្រឹមស្គរដៃសុរិន្ទឈ្មោះ «ស្រណោះវាលវែង» ។ ៥–«នាទីពីនេះពីនោះ» មកចូលហ៊ុនទិញដីនៅជាប់នឹងបុរីអង្គរល្អជាងទុកលុយក្នុងបង់ក៍៕

22Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 22.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda ។ ៣–បាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរសម័យបូរាណ។ ៤–«នាទីតន្ត្រី» សូមជូនបទ «The Young Ones» របស់វង់តន្ត្រី The Shadows ច្រៀងដោយ Cliff Richard ឆ្នាំ ១៩៦១។ ៥–«នាទីពីនេះពីនោះ» ចិនកុម្មុយនិស្ត​ត្រូវបណ្ដាសា ទឹកជន់លិច ធនាគារអត់លុយបើកឲ្យអតិថិជនRead More…

21Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 21.07.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង និយាយពីសារៈសំខាន់នៃរឿងពីអតីតរបស់ខ្មែរ។ ២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២២ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទ «I Just Called to Say I Love You» របស់ Stevie Wonder ​ច្រៀងដោយកុមារី ព្រះនាងទូចRead More…

20Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 20.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាពីរឿងផ្សេង-ផ្សេង។ ២– វគ្គទី ១១ នៃទេវកថាក្រិក បន្តនិយាយពីជាយាដ៏ច្រើនរបស់កំពូលអាទិទេព Zeus។ ៣–វគ្គបញ្ចប់នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃ​មហាវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​ដែលនឹងជូនបទ «Sayonara» ជាការនឹករឭកនិងកិត្តិយសដល់លោក​ស្ហ៊ិនហ្សូ អាបិ ។ ៥–«ពីនេះពីនោះ» លោកប៉ែនវ៉ាណូជូនដំណឹងពីពិធីបុណ្យទក្ខិណានុប្បទានក្នុងឱកាសគ្រប់​១០០​ថ្ងៃដែលព្រតេជគុណងិន​ភេនទទួលអនិច្ចធម្ម​ — ខ្មែរស្នេហាបុរីអង្គរនាំគ្នាសន្យាជួយផ្កាប្រាក់សាមគ្គីថ្ងៃ ៣-៤​កញ្ញា​២០២២ មួយគ្រួសារមួយ​ដើម សូមអនុមោទនាសាធុ! — ផ្សេង-ផ្សេង ពញ្ញាក់ស្មារតីខ្មែររឿងអាខ្វាងកែរដ្ឋធម្មនុញ្ញដើម្បីឲ្យវាអាចតែងតាំង​កូនចៅវាបន្តរាជ្យត្រកូលហ៊ុន។

19Jul/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 19.07.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៨) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួនជាពិសេស​យួនូបនីយកម្មកម្ពុជា​ក្រោមអំណាចរបស់ទ្រឿងមិញយ៉ាង ផ្អែកលើសៀវភៅលោក David Chandler។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ២១)។ ៣–«នាទីតន្ត្រី» ​សូមជូនបទ «ចាំនៅតែចាំ» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។ ៤–«នាទីពីនេះពីនោះ» ចិននិងមហិច្ឆតាគ្រប់គ្រងពិភពលោកតាមរយៈគម្រោង ខ្សែក្រវាត់និងថ្នល់ដោយសាងហេត្ថារចនាសម្ព័ន្ធនៅRead More…

18Jul/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 18.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរ របស់ស្ដេចសីហនុ ដោយទ្រង់ទៅជួយយួនដែលជាសត្រូវជាតិ បើកាលណោះទ្រង់ស្ដាប់សំណើលោកទ្រឿងកាង​ទាមទារកម្ពុជាក្រោមមកវិញ ទោះជាមិនបានក៏ល្អមើលដែរ។ ៣–«នាទីតន្ត្រី» សូមជូន​បទ «Black Magic Woman» ច្រៀងដោយ Carlos Santana នៃវង់ Santana របស់អាមេរិក។ ៤–«នាទីពីនេះពីនោះ» អាមេរិកនឹងជួយយន្តហោះចម្បាំងដល់អ៊ុយក្រែន​ និងរឿងផ្សេង-ផ្សេង៕

17Jul/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 17.07.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ១០ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។ ២–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ២១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទស្មូត្រសូត្រដោយព្រះគុណម្ចាស់សានសុជាស្ដីពីព្រះសម្មាសម្ពុទ្ធ​និងកំណើតទង់ឆព្វណ្ណរង្សី។ ៤–«នាទីពីនេះពីនោះ» នៅអាមេរិកមានសេរីភាពអាចនិយាយស្ដីជេរគេឯងដោយមិនត្រូវគេចាប់​ឬបាញ់សម្លាប់មែនឬ?

16Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 16.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរឧបាសក-ឧបាសិកាស្ដីពីរឿងផ្សេង-ផ្សេង។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១០ បន្តនិយាយពីឥទ្ធិឫទ្ធិរបស់កំពូលអាទិទេព Zeus។ ៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា វគ្គស្ដីពីការបះបោរកសិករនៅបាត់ដំបងប្រឆាំងការរឹបអូសយកដីសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចឳ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរបស់អ្នកចម្រៀងក្រិក​ Demis Roussos ឈ្មោះ «Goodbye, My Love, Goodbye!» ។ ៥–«នាទីពីនេះពីនោះ» ពិភពលោកប្រឈមបញ្ហាទាំងមនុស្សបង្កើតដូចជាសង្គ្រាមនៅអ៊ុយក្រែន ​ទាំងធម្មជាតិបង្កដូចជាទឹកជំនន់់នៅចិន​ ។ល។

15Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 15.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨0 នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ២០)។ ៣–វគ្គទី ១១ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី» សូមជូនបទ «Oh! Carol» របស់ Neil Sedaka ឆ្នាំ ១៩៥៩-៦០។ ៥–«នាទីពីនេះពីនោះ» ផ្សេង-ផ្សេង​ថាRead More…

14Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 14.07.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។ ២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ២០ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។ ៣–«នាទីតន្ត្រី» សូមជូនបទ «មាតាក្នុងសុបិន»​ច្រៀងដោយកុមារ Uudam ពីតំបន់ម៉ុងហ្គោលីខាងក្នុង​ប្រទេសចិនកុម្មុយនីស្ត។ ៤–«នាទីពីនេះពីនោះ» លោកប៉ែនវ៉ាណូ​នៃ​សមាគម ២៣ ​តុលា​ ១៩៩១ ព្រលះហ៊ុនសែន​«មេអត្តាធិបតេយ្យ» យ៉ាងចាស់ដៃ៕