១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍រឿងរៀនមើលកំហុសខ្លួនឯង។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Ceres ទេពធីតានៃកសិកម្ម និង
បុត្រី Proserpine (Gr: Persephone) ជាយារបស់ យមរាជ​ Pluto (Gr: Hades)។

The Goddess Demeter in Greek Mythology - Greek Legends and Myths
Ceres (Greek: Demeter)
749 Persephone Images, Stock Photos & Vectors | Shutterstock
Proserpine (Gr: Persephone)

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោម​សេកកុមារ​មកអានដល់សេចក្ដីថ្លែងរបស់ខាងអាមេរិកអំពីស្ថានការណ៍នៅកម្ពុជា​និង​វៀតណាមខាងត្បូងនៅឆ្នាំ ១៩៦៤​ដល់​៦៩ ដែលអាមរិកនិងវៀតណាមខាងត្បូងបន្តគោរពអព្យាក្រឹតភាពកម្ពុជាតែយួនខាងជើងបន្តប្រើទឹកដីកម្ពុជាជាជម្រកនិងមូលដ្ឋានសឹកសម្រាប់វាយចូលមកយួនខាងត្បូង។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំសាកល។ ដំបូងសូមជូនCountdown គឺរាប់ថយក្រោយ ១០​វិនាទីមុនចេញពីឆ្នាំចាស់ ២០២២​ចូលឆ្នាំថ្មី ២០២៣ តាមដោយ ចម្រៀងចូលឆ្នាំអន្តរជាតិ Auld Lang Syne។ បន្ទាប់មកដើម្បីរំឭកអតីតកាលជាមួយគ្នា ពេលយើងគឺខ្ញុំបាទនិងមិត្តរួមថ្នាក់រួមជំនាន់ធ្លាប់រៀននៅ Lycée Preah Monivong ខេត្តបាត់ដំបងកាលពីទសវត្សឆ្នាំ ១៩៦០ ដូចគ្នា ​មាន​លោក​ តាន់ស៊ុនតិច​ជាដើម​ដែលជាអ្នកសុំបទ “បាត់អូន” របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា​ សិរីវិឌ្ឍ​ខ្ញុំសុំជូន​បទ “បាត់អូន” នេះដែលកនយើងក្មេងវត្តដំរីស​មួយចំនួនបានត្រូវថ្មោងលោកតាព្រោះលូ “បាត់អូន!” “បាត់អូន!” រកតែលោកសឹងក្រោយឆាន់ត្រង់មិនបាននោះ។

Snoopy Presents: For Auld Lang Syne appeals to Peanuts fans old and new  [Review]
លាឆ្នាំ​២០២២​ចូលឆ្នាំ ២០២៣!
អញ្ចើញលូ “បាត់អូន!” ជាមួយម្ចាស់​ប៉ាណ្ណារ៉ា​សិរីវុឌ្ឍ​កាលពីជាងកន្លះសតវត្សមុន។

៥–«នាទីពីនេះពីនោះ» ​​ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅឆ្នាំ ២០២២៕

Current Events & Trends: September/October 2022 | United Church of God
Ukraine War: How it started - First two days - Impakter