Podcast: Play in new window | Download
១ – «នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោកដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់នៅប្រទេសបារាំងកាលពីឆ្នាំ ២០០៧ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ១។

២ – និទានអារ៉ាប់សូមជូនវគ្គទី ៦៥ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងអេកូស្សេ Scottish មួយបទ ឈ្មោះ «Auld Lang Syne» ដែលប្រែថា «ពេលវេលាដែលកន្លងផុតទៅ» ច្រៀងដោយ Rod Stewart ។ ភ្លេងនេះជាចម្រៀងពេលលាគ្នានៅគ្រប់កាលៈទេសៈមិនថាលាឆ្នាំចាស់ចូលឆ្នាំថ្មី ឬលាគ្នាពេលចាកឋានទៅកាន់ជាតិខាងមុខ។


៤ – «នាទីពីនេះពីនោះ» ជួបនឹងសានសុវិទ្យ រឿងចិននឹងនាំមុខអាមេរិកក្នុងគ្រប់វិស័យនៅឆ្នាំ ២០៤៩ មែនឬ? និងលោក អ៊ូ ជាន-អ៊ីនៃក្រុងព្រះចេស្ដា រដ្ឋម៉ារីឡែនដែលនឹងលើកយកពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញចិនជូប៉ឹលូមកជំរាប — សុំអភ័យទោសអត្ថបទលោកអ៊ូ ជាន-អ៊ី មានបញ្ហាបច្ចេកទេស ៕