១​ — បទសម្ភាសន៍ភាគ ២ របស់លោកថាច់ពីយ៉ានៅក្រុងប៉ារីសជាមួយលោក​ណន ហ៊ី​ នៅប្រទេសបែលហ្ស៊ិក​និងលោក​ម៉មអង់ដ្រេនៅប្រទេសបារាំងនិងជាអគ្គលេខាក្រុម ២៣ តុលា ​១៩៩១ ស្ដីពីការមកចូលរួមជំនួបកំពូល​ EU-ASEAN នៅក្រុងប៊្រុចសែលស៍​ថ្ងៃ ១២-១៤​ធ្នូ របស់ហ៊ុនសែន។

Prime Minister Hun Sen arrives in Brussels on December 12, 2022. (Hun Sen's Facebook page)
EU trade action on Cambodia looms after unsuccessful talks – POLITICO

២ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយតបសំនួរអ្នកស្ដាប់ស្ដីពីការត្រូវលោកសង្ឃបោកយកនាឡិកា​ឬ​ព្រះមាសមកលក់។

៣ – «នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៩) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រជែងគ្នារវាងសៀមនឹងយួនក្នុងការដាក់អំណាចរាជ្យមកលើកម្ពុជាមុនបារាំងចូលស្រុក។

៤ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៧ ​អានដោយសានសុវិទ្យ ​។

៥ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Goodbye My Love» ​ច្រៀងដោយ Teresa Teng អ្នកចម្រៀងតៃវ៉ាន់ដ៏ល្បីល្បាញកើតឆ្នាំ ១៩៥៣ ទៅស្លាប់នៅឈាងម៉ៃប្រទេសថៃកាលពីឆ្នាំ ១៩៩៥​ពេលអាយុ​៤២​ឆ្នាំដូច Elvis ។

៥–«នាទីពីនេះពីនោះ» ​

អញ្ជើញខ្មែរនៅអឺរ៉ុបធ្វើមហាបាតុកម្មប្រឆាំងហ៊ុនសែននៅបែលហ្ស៊ិក!!!!!!!!