១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីរបៀបដោះចិត្ដដែលកំពុងឈឺ។

២–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាប អំពីវត្តមានរបស់ពួកយៀកកុងច្រើនសន្ធឹកសន្ធាប់ នៅក្រែកនិងគម្រោងស្ដេចសីហនុត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៣— «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ១១ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។

៤ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។

៥ – «នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Pop មួយបទច្រៀងដោយ​វង់ The Marmalade ឈ្មោះ​ «Reflections of My Life» កាលពីឆ្នាំ ​១៩៦៩ ។

៦– «នាទីពីនេះពីនោះ»​ ចិនសុខចិត្តផ្អាកនយោបាយ​ហ្សេរ៉ូកូវិដតែដូចជាហួសពេលបន្តិច។ បាតុកម្មក្រដាសសនៅតែបន្តធ្វើ។ ស៊ីជិនពិងរត់រកប្រភពប្រងព្រោះចិនខ្វះថាមពល។