១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «លែងជឿព្រះ ព្រោះព្រះអត់ជួយ» និងឆ្លើយសំនួរស្ដីពីចំណូលចិត្តខ្មែរសព្វថ្ងៃរឿងធ្វើពិធីក្រុងពាលីក្នុងគ្រប់ឱកាស។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពី ភាសិតដែលថាធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ​ដោយបានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនសម័យខ្មែរក្រហម​និងសម័យសាធារណរដ្ឋខ្មែរ​មកជំរាប។

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៦០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Handy Man» ច្រៀងដោយ​ James Taylor។

Young James vs Old Taylor

៥–«នាទីពីនេះពីនោះ»​

— ខ្មែរនៅអឹរ៉ុប​មាន​បែលហ្ស៊ិក បារាំង​ ស្វិស អាល្លឺម៉ង់ ជាដើម នឹងធ្វើបាតុកម្មប្រឆាំងហ៊ុនសែន​នៅប្រ៊ុចសែល ១៤​ ធ្នូនេះ។

–​ ហោរមើលបាតដៃ​អាចារ្យគ្រាប់ខ្សាច់​មកទៀតហើយ​ម្ដងនេះជួបនឹងម្ចាស់បាតដៃប្រាក់លាននៅ ក្រុងវ៉ាសឹងតោន។

24 Palm Reading Chart Illustrations & Clip Art - iStock