Podcast: Play in new window | Download
១ — «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ១០ នៃរឿងសត្វគោក្នុងសង្គមខ្មែរយកមកជំរាប ។

២ – និទានអារ៉ាប់សូមជូនវគ្គទី ៥៩(ក) នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ដែលជាវគ្គបន្តបញ្ចប់រឿងក្ដីស្នេហាដ៏សែនខ្លោចផ្សារបស់ព្រះអង្គម្ចាស់ពែរ្ស៍ និងព្រះនាងសេមសេល នីហារ ស្នំឯកស៊ុល្តង់ហារុនអាល់រ៉ាស្ហិតនៃប្រទេសអ៊ីរ៉ាក់។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Pop Ballad មួយបទច្រៀងដោយ Christopheឈ្មោះ «Aline» កាលពីឆ្នាំ ១៩៦៥ ។

៤ – «នាទីពីនេះពីនោះ»
— ក្រុម២៣តុលា១៩៩១ អំពាវនាវឲ្យខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មប្រឆាំងល្បងខ្វាងនៅ ប៊្រុចសែលថ្ងៃពុធ ១៤ ធ្នូ ពេលប្រជុំកំពូល អ៊ីយូ-អាស៊ាន។

— អាចារ្យគ្រាប់ខ្សាច់មើលបាតដៃអ្នកស្រីពី Virginia។ លោកអ្នកនាងដែលប្រាថ្នាឲ្យអាចារ្យគ្រាប់ខ្សាច់មើលខ្សែបាតដៃឲ្យ សូមថតរូបបាតដៃទាំងសងខាងដោយប្រាប់ផងថាជា M ឬ F (ប្រុសឬស្រី) ហើយផ្ញើទៅទូរស័ព្ទលេខ +1 (209) 351-4477 ។

— តើនយោបាយនិងជំហរបក្សសាធារណរដ្ឋរបស់ Donald Trump និងបក្សប្រជាធិប តេយ្យ របស់ Joe Bidenខុសគ្នា ដូចគ្នាយ៉ាងណា?
