Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «លែងជឿព្រះ ព្រោះព្រះអត់ជួយ» និងឆ្លើយសំនួរស្ដីពីចំណូលចិត្តខ្មែរសព្វថ្ងៃរឿងធ្វើពិធីក្រុងពាលីក្នុងគ្រប់ឱកាស។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានីបៃនៅ Norwalk, CA ស្ដីពី ភាសិតដែលថាធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយដោយបានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនសម័យខ្មែរក្រហមនិងសម័យសាធារណរដ្ឋខ្មែរមកជំរាប។

៣–«នាទីនិទានអារ៉ាប់» សូមជូនវគ្គទី ៦០ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «A Whiter Shade of Pale» របស់វង់តន្ត្រីអង់គ្លេស Procol Harum ច្រៀងដោយ Gary Brookerតាមការស្នើសុំ។


៥–«នាទីពីនេះពីនោះ»
— រុស្ស៊ីបញ្ចេញយន្តហោះទំនើបទម្លាក់គ្រាប់បែកនិងបាញ់មិស្ស៊ីលប្រឆាំងអ៊ុយក្រែន។

— ការស្ទង់មតិបង្ហាញថាសព្វថ្ងៃ មនុស្សគាំទ្រចិនកុម្មុយនីស្តច្រើនជាងគាំទ្រអាមេរិក៕
