Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «គ្មានពីណាចង់ដើរផ្លូវខុសទេ» ថាបើចេះយោគយល់គ្នាខ្លះទៅខ្មែរក៏នឹងមិនឈ្លោះគ្នា។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី ៣៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រជែងគ្នារវាងស្ដេចសៀមនឹងស្ដេចយួនក្នុងការបង្ហាញពីបារមីរបស់ខ្លួនមកលើកម្ពុជា។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៦ អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Goodbye My Love» ច្រៀងដោយ Teresa Teng អ្នកចម្រៀងតៃវ៉ាន់ដ៏ល្បីល្បាញកើតឆ្នាំ ១៩៥៣ ទៅស្លាប់នៅឈាងម៉ៃប្រទេសថៃកាលពីឆ្នាំ ១៩៩៥ពេលអាយុ៤២ឆ្នាំដូច Elvis ។

៥–«នាទីពីនេះពីនោះ»
— ប្រជាជនចិនបន្តប្រឆាំងនយោបាយ សូន្យកូវិដរបស់ស៊ីជិនពិង ដែលបញ្ជូនរថកង់ច្រវាក់ទៅកំញើញ។

— ហ៊ុនសែនថាសមរង្ស៊ីចេញពីត្រកូលក្បត់ ៣ ជំនាន់ រីឯសមរង្ស៊ីថាត្រកូលហ៊ុនសែនជាត្រកូលបាតផ្សារ ហ៊ុនសែនខ្វាក់ព្រោះលួចមាន់ត្រូវមាន់ចឹក។
