Podcast: Play in new window | Download
១ — បទសម្ភាសន៍លោកថាច់ពីយ៉ា ជាមួយលោកប៉ែនវ៉ាណូ និងលោកហែមវ៉ាន់ឆននៃក្រុមខ្មែរប្រទេសបារាំងដែលគាំទ្រកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ស្ដីពីល្បិចហ៊ុនសែនឲ្យកៀងគរខ្មែរនៅអឺរ៉ុប ២ ពាន់នាក់ទៅក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ១២ ធ្នូ ដើម្បីបង្ហាញសហភាពអឺរ៉ុបថាអាខ្វាងជាមេដឹកនាំខ្មែរដែលមានប្រជា ប្រិយភាព ។


២ – «នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៩ នៃរឿងសត្វគោក្នុងសង្គមខ្មែរយកមកជំរាប ។

៣ – និទានអារ៉ាប់សូមជូនវគ្គទី ៥៩ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។

៤ – «នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Folk Rock មួយបទច្រៀងដោយ Simon & Garfunkel ឈ្មោះ «The Sound of Silence » ប្រគុំកាលពីឆ្នាំ ១៩៨១ ។

៥ – «នាទីពីនេះពីនោះ» ស្ដីពីស្ថានការណ៍សង្គ្រាមរុស្ស៊ីនៅ ប្រទេសអ៊ុយក្រែន

