១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «អនាគតទឹកដីខ្មែរ»​ ថាបើខ្មែរនៅតែមានជំហរដូចសព្វថ្ងៃ ខ្មែរនឹងអស់ទឹកដីនៅ។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីសំណូកដែលស្ដេចអង្គចន្ទត្រូវបង្ខំព្រះទ័យសូកស្ដេចសៀមស្ដេចយួនរៀងរាល់ឆ្នាំ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៦ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Angel»​ច្រៀងដោយ Elvis Presley កាលពីឆ្នាំ 1962 ។

៥–«នាទីពីនេះពីនោះ» ​

— រឿងអ៊ីស្រាអែលបង្រៀនកូនឲ្យក្លាយជាសហគ្រិនវ័យក្មេងដោយវិធីណា ​(តបញ្ចប់)

–បុរីអង្គរនឹងការបង្កើតភូមិខ្មែរលើដីអាមេរិក៖​​ រោងដាក់ត្រាក់ទ័រ ធម្មិកព្រហ្ម ៕