Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «ហាមមិនឲ្យនិយាយរឿងប្រទេសជាតិ» ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី១២គឺទៅចាប់យក Cerberus ឆ្កែក្បាល៣កន្ទុយ នាគដែលនៅចាំយាមទ្វារនរក។

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋនិងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។
៤–«នាទីតន្ត្រី» សូមជូនចម្រៀងរ៉ែបឈ្មោះ «ដីខ្មែរ » ច្រៀងដោយក្មួយគាសុគន្ធ ខ្មែរសៀមរាប។

៥–«នាទីពីនេះពីនោះ» ថ្ងៃបោះឆ្នោតខិតចូលកាន់តែជិត ត្រាំក៏កាន់តែវាយប្រហារទៅលើជោបាដឹនកាន់តែខ្លាំង –ក្រុម២៣តុលាទាមទារឲ្យសើរើវគ្គខ្លះក្នុង កិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីសអាយុជាង៣០ឆ្នាំទៅហើយនេះ៕

