Podcast: Play in new window | Download
១–«ធម្មកថា» របស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ដែលនឹងអធិប្បាយអំពីវិធី «រៀនយល់ចិត្តខ្លួនឯង» ភាគបញ្ចប់។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី ៣៣) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការសម្រេចព្រះទ័យរបស់អង្គចន្ទទី២ដាក់ស្រុកខ្មែរក្រោមអំណាចយួនជាជាងនៅក្រោមសៀម។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៣ អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «Et Pourtant» ច្រៀងដោយ Charles Aznavour (បារាំង)តាមដោយបទ «ទោះយ៉ាងណា» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុត ។


៥–«នាទីពីនេះពីនោះ» ៕



