01Oct/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 01.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ស្ដីពីភិក្ខុមួយអង្គលង់ស្នេហ៍ក្រមុំចាស់។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបអំពីល្បិចរបស់ស្ដេចកំប៉ោងក្នុងការបន្តសោយរាជ្យដោយប្រយោល បន្ទាប់ពីព្រះបិតា នរោត្តម ​សុរាម្រិត​សោយទីវង្គតនៅឆ្នាំ ១៩៦០។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងជប៉ុន ១ បទឈ្មោះ 女のためいき (Onna No Tameiki) ច្រៀងដោយ Mori Shinichi តាមដោយបទRead More…