១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «រៀនយល់ចិត្តខ្លួនឯង» ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី ១០​ គឺទៅយក้ហ្វូងគោរបស់ Geryon យក្សក្បាលបី ឬ ខ្លួនបី មកថ្វាយស្ដេច យូរិសថេអ៊ុស ។

hercules labors with cattle of geryon monster greek titan vector de Stock |  Adobe Stock
Heracles & The Cattle Of Geryon: The 12 Labours Of Heracles EP.10 | Greek  Mythology

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «យួនចូលស្រុកហើយ »​ ​ច្រៀងដោយ​កញ្ញា​ប៉ាន់​សុផារ៉ា និងក្រុមសិល្បៈសង្គ្រោះជាតិ។

៥–«នាទីពីនេះពីនោះ» ថាឆ្កួតក៏ថាចុះ​តែខ្ញុំសានសុវិទ្យសុំឃោសនាឲ្យលោកគ្រាប់ខ្សាច់នៅរដ្ឋកាលីហ្វ័រន្ញ៉ាម្ដងទៀតគឺលោកអ្នកនាងណាប្រាថ្នាចង់ចូលរួមទិញឆ្នោត Mega Millions និង​ Powerball Lotteries សូមផ្ញើរូបថតបាតដៃមកលោកគ្រាប់ខ្សាច់ លោកនឹង​អានខ្សែជីវិតនិងជោគវាសនាលើបាតដៃលោកអ្នកនាងជូនជាធម្មទាន បើមានសំណាង​មានក្រយៅត្រូវឆ្នោត​លោកគ្រាប់ខ្សាច់នឹងប្រាប់ឲ្យទៅទិញឆ្នោតបើគ្មានទេ​លោកនឹងតឿន​ថាកុំទិញ​អស់តែលុយ។ លេខទូរស័ព្ទលោកគ្រាប់ខ្សាច់​៖ +1 209 351 4477 (លោកនឹងឈប់ទទួលមើលបាតដៃឲ្យនៅដំណាច់ឆ្នាំនេះ)

No description available.