១–«ធម្មកថា» របស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ដែលនឹងអធិប្បាយអំពីការពិតក្នុងពុទ្ធសាសនាដែលមិនគ្រាន់តែសមហេតុផល​គឺឡូ្កស៊ិកប៉ុណ្ណោះទេ​តែអាចបង្ហាញឲ្យឃើញថាត្រូវហើយពិតទៀត។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការប្រណាំងប្រជែងរវាងសៀមនឹងយួនដើម្បីធ្វើជាអធិរាជតែមួយរបស់កម្ពុជា។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២២ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «Hey Jude» ច្រៀងដោយ Paul McCartney នៃក្រុម The Beatles កាលពីឆ្នាំ ១៩៦៨ និងបទ «នៅតែសង្ឃឹម» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុត ។

Paul McCartney

៥–«នាទីពីនេះពីនោះ» ​ រឿងសង្ឃនយោបាយក៏ដូចរឿងអ្នកនយោបាយមេបោកនោះដែរ បើជេរ គេនឹងថាយើងជាពួកអានរក ពួកអាមិនស្រឡាញ់ជាតិ តែមកស្ដាប់តេជគុណជេររាជាគណៈស្រុកខ្មែរបន្តិចវិញ​ — ខ្ញុំសុំពន្យល់រឿងកោសិកាមេ​ឬ Stem Cells ម្ដងទៀតខុសត្រូវយ៉ាងណាសុំអធ្យាស្រ័យ។