Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយ តបទៅនឹងសំនួរថា តើទាយក-ទាយិកានិងឧបាសក-ឧបាសិកាដូចគ្នាឬខុសគ្នាយ៉ាងណាខ្លះ។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ័អស្ចារ្យទី ៦ សត្វស្លាបនៃបឹងភក់ Stymphalos ។

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកជំរាបអំពីព្រឹត្តិការណ៍នានាដែលនាំទៅដល់ថ្ងៃ ១៨ មីនា១៩៧០ និងការដកតំណែងប្រមុខរដ្ឋពីសម្ដេចសីហនុ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងជប៉ុន ១ បទឈ្មោះ «Subaru» តែងនិងច្រៀងដោយ Shinji Tanimura។

៥–«នាទីពីនេះពីនោះ» — លោកប៉ែនវ៉ាណូបានត្រូវជ្រើសតាំងជាប្រធានក្រុម ២៣តុលា១៩៩១នៅប្រទេសបារាំង ហើយក្រុមនេះនឹងជួបប្រជុំនៅវត្តពោធិវង្ស Champs-Sur-Marne ថ្ងៃសៅរ៍ទី ១៥ តុលានេះ។
