Podcast: Play in new window | Download
១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជាដែលនឹងរៀបរាប់អំពីដើមហេតុឬសមុដ្ឋាននៃជម្ងឺ ៤ ប្រការ។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី ២៩) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, ដោយនៅវគ្គនេះលោកនឹងជំរាបអំពីល្បិចនយោបាយយួនដែលស្នើឲ្យទុកកម្ពុជាជារដ្ឋទ្រនាប់ និងជាចំណុះរួមរវាងយួននឹងសៀម។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៩អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនបទ «ប្រុសល្អ» ច្រៀងឡើងវិញដោយកញ្ញាល្អហួសឬនរោត្តមជេន្នី។

៥–«នាទីពីនេះពីនោះ» រឿង ផ្សេងៗដកស្រង់ពីព្រឹត្តិប័ត្រពត៌មានរបស់ក្រុម២៣តុលា១៩៩១ក្រុងប៉ារីស៖ បក្សសម្ព័ន្ធមិត្តប្រកាសផ្ដាច់ចំណងសាមគ្គីជាមួយបក្សដារ៉នក្រវ៉ាញ ឈប់ក្រព្រោះត្រសុលក្បាលទៅរកហ៊ុនសែន-ហ៊ុនម៉ាណែត ៕
