Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ស្ដីពីភិក្ខុមួយអង្គលង់ស្នេហ៍ក្រមុំចាស់។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules បុត្រព្រះ Zeus។

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកជំរាបអំពីល្បិចរបស់ស្ដេចកំប៉ោងក្នុងការបន្តសោយរាជ្យដោយប្រយោល បន្ទាប់ពីព្រះបិតា នរោត្តម សុរាម្រិតសោយទីវង្គតនៅឆ្នាំ ១៩៦០។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងជប៉ុន ១ បទឈ្មោះ 女のためいき (Onna No Tameiki) ច្រៀងដោយ Mori Shinichi តាមដោយបទ ចិត្តជិតក្បត់ របស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុត ដើម្បីប្រៀបធៀបថាមួយណាពិរោះជាង។

៤–«នាទីពីនេះពីនោះ» សុំអភ័យទោស នាទីនេះមានបញ្ហាបច្ចេកទេស៕