១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ១០០ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–ភាគទី ២ ​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីភពអមនុស្ស​ក្នុងជំនឿខ្មែរ។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «បើនឹងព្រាត់ហើយ» ដោយយកទំនងតាមបទ «​Sealed with a Kiss» ដែលអ្នកចម្រៀងអាមេរិកាំង ฺBrian Hyland ច្រៀងកាលពីឆ្នាំ ១៩៦២ ធ្វើឲ្យបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។ សូមអញ្ជើញស្ដាប់បទ «​Sealed with a Kiss» រួចតាមដោយ «បើនឹងព្រាត់ហើយ» ។

៤–«ពីនេះពីនោះ» ​ការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្ងៃ ៨​ វិច្ឆិកា​ខាងបក្សដូណាល់ត្រាំមានឱកាសឈ្នះដល់ទៅ 94.44% ៕