១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ដែលនឹងបញ្ជាក់ថាខ្មែរពូកែតែនឹងខ្មែរគ្នាឯង!​ ផ្សាយបន្តពីស៊ុនម៉ាច។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៨) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីភាពមិនស៊ីគ្នារវាងរាជវង្សចក្រីនៅក្រុងទេពនឹងរាជវង្សង្វៀននៅក្រុងវ៉េព្រោះតែដណ្ដើមគ្នាយកឧត្តមភាពលើខ្មែរនិងលាវនៅសតវត្ស ទី​ ១៨-១៩។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៨​អានដោយសានសុវិទ្យ ។

៤–«នាទីពីនេះពីនោះ» ​ រឿងសៀម​ ​រុស្ស៊ី​ ចិន និង​ បុរីអង្គរ​រាយការណ៍ដោយសានសុវិទ្យ បូកសេចក្ដីរាយការណ៍របស់លោកអតីតប្រធានបុរីអង្គរ៕