Podcast: Play in new window | Download
១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់អនុទេព Achilles បុត្ររបស់ស្ដេច Peleus និងទេពអប្សរសមុទ្រ Thetis ដែលពូកែខ្លាំងក្លាតែមានកែងជើងមរណៈមកជំរាប។

២–ភាគទី ២ នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីសត្វទន្សាយជាពិសេសសុភាទន្សាយក្នុងវប្បធម៌ខ្មែរ។

៣–ច្បាប់សុំចូលសញ្ជាតិខ្មែរអានជូនស្ដាប់ដោយលោកណនហ៊ីពីប្រទេសបែលហ្ស៊ិក។

៤–«នាទីតន្ត្រី» ដែលនឹងជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយ» ច្រៀងដោយកញ្ញាទៀងមុំសុធារី។

៥–«ពីនេះពីនោះ» ៖ បុរីអង្គរនៅណតខារ៉ូឡាញណា ស្វាគមន៍សមាជិកជានិច្ច។ ពេលនេះរោងជាងចេញជារូបរាងហើយដោយសារស្នាដៃកនយើង។ ស្ថានការណ៍ចម្បាំងនៅអ៊ុយក្រែន ទីដែលពូទិនចង់ធ្វើប្រជាមតិនៅតំបន់ Donbas។ សូមលោកអ្នកនាងផ្ញើរូបថតបាតដៃនិងខ្នងដៃឆ្វេងស្ដាំទៅលោកគ្រាប់ខ្សាច់លេខ (209) 351 4477 ឲ្យគាត់ឆ្លុះរកមុខអ្នកមានបុណ្យទិញឆ្នោតត្រូវ Jackpot រាប់រយលានដុល្លារ៕

