១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងហ៊ុនសែនចូលហ៊ុនរកស៊ីជាមួយឧក្រឹដ្ឋជនចិនបើកកាស៊ីណូជួញដូរមនុស្សជាប្រព័ន្ធនៅសីហនុវីល ប៉ោយប៉ែត ស្រុកខ្មែរ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ស្រុកលាវ និង​នៅម៉ុងឡាក្នុងតំបន់អបគមន៍រដ្ឋស្ហាន​ប្រទេសភូមា។

កាស៊ីណូក្រុងព្រះសីហនុ កម្ពុជា
កាស៊ីណូបកែវ ក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស លាវ
ម៉ុងឡា ក្រុងល្បែងនៅរដ្ឋស្ហាន ជាយដែលចិន-ភូមា

៣–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ា​នៅប្រទេសបារាំង​ លោកណាន​ហ៊ី​នៅប្រទេសបែលហ្ស៊ិក​ និង​លោក​ប៊ុន​ឆននៅប្រទេសហុល្លង់​នឹងបន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន៍យួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។

The Vietnamese In Phnom Penh CAMBODIA: Viet Kieu Campuchia. a Kyle Le doc.  - YouTube

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «សែនស្រឡាញ់ពេញចិត្ត»​ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត និងបទ «Summer Kisses Winter Tears» ច្រៀងដោយបិតាភ្លេង Rock & Roll លោកអិលវិស​ ព្រេសលី។

៥–«នាទីពីនេះពីនោះ»​ ថ្ងៃនេះសូមជួបនឹងមេកូរសមុទ្រទឹកដោះខ្មែរ គឺលោកអាចារ្យគ្រាប់ខ្សាច់នៃរដ្ឋកាលីហ្វ័រន្ញ៉ា​ ឥឡូវត្រូវការរូបថតបាតដៃខ្មែរអ្នកស្នេហាជាតិដើម្បីស្វែងរកអ្នកមានបុណ្យមានលាភទិញឆ្នោតត្រូវរង្វាន់ Jackpot ដើម្បីយកលុយជួយរំដោះជាតិពីពួកមនុស្សចង្រៃ៕

Palm Reading Guide: How to Read your Own Palm – Spells8