Podcast: Play in new window | Download
១–អំណានសៀវភៅលោកសាស្ត្រាចារ្យជីនស្ហាបរឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យតាមគំនិតអហិង្សា» វគ្គទី ២៦ ដោយសានសុវិទ្យ។

២–«នាទីពិភាក្សាតុមូល» ដែលលោកថាច់ពីយ៉ានៅប្រទេសបារាំងលោកណានហ៊ីនៅប្រទេសបែលហ្ស៊ិកនិងលោកប៊ុនឆននៅប្រទេសហុល្លង់បន្តពិភាក្សាគ្នាពីច្បាប់ដែលទើបនឹងចេញដោយរដ្ឋបាលកញ្ជះយួនក្រុងភ្នំពេញបើកដៃឲ្យអន្តោប្រវេសន្តយួនខុសច្បាប់មានសិទ្ធិរស់នៅកម្ពុជាដូចខ្មែរទូទៅ។

៣–សូមជូនវគ្គទី ៣៩ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ាស្ដាប់។

៤–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយករឿងសត្វពស់ក្នុងសង្គមខ្មែរនិងពិភពលោកមកជំរាប ។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «If I Can Dream» តែងដោយ Earl Brown និងច្រៀងដោយ Elvis Presley។

៦–«នាទីពីនេះពីនោះ» អរគុណលោកអ្នកនាងដែលបានអញ្ជើញទៅចូលរួមបុណ្យដាល់អំបុកនិងផ្កាប្រាក់សាមគ្គី ថ្ងៃ ៣-៤កញ្ញាកន្លងមកនេះ — អរគុណលោក ឌីណាញ៉ឹកឌឹមចំពោះវិភាគទានផ្កាប្រាក់ឆ្នាំ ២០២២ — លោកយសសារុនរាយការណ៍ដំណើរជឿនលឿននៅបុរីអង្គរកាលពីម្សិលមិញ៕



