Podcast: Play in new window | Download
១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿងឈឺចិត្តព្រោះគេថា។
២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់ ៤ របបគ្រប់គ្រង។ ថ្ងៃនេះអ្នកគ្រូលើកយករឿងនរកអវេចីសម័យខ្មែរក្រហមមករៀបរាប់។
៣–«នាទីប្រលោមលោក» សូមជូនវគ្គទី ៣៨ នៃនិទានអារ៉ាប់រឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។
៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់ម្ចាស់ស៊ីសុវត្ថិប៉ាណារ៉ាសិរីវុឌ្ឍ ឈ្មោះ «អានី» ច្រៀងដោយអធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុត និងច្រៀងដោយម្ចាស់សិរីវុឌ្ឍផ្ទាល់។
៥–«នាទីពីនេះពីនោះ» ពត៌មានផ្សេងៗពីប៉ែនវ៉ាណូ៖ស្ដេចខ្មែរអវត្តមានបុណ្យព្រះសពអេលីហ្សាបិតទី២ និងរាជាភិសេកស្ដេចស្ហាលទី ៣ បង្ហាញថាស្ដេចខ្មែរ ស្រុកខ្មែរគ្មាន អធិបតេយ្យឡើយ។