១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនវគ្គបញ្ចប់នៃ ធម្មកថារបស់ព្រះតេជគុណ ចន្ទប្បិយោ រីមចាន់រ៉ា អ្នកស្រុកព្រៃវែង ឆ្លើយតបសំនួរអំពីឧបេក្ខាដែលមានទាំងអស់​ ៥ បែប ៥​ យ៉ាង រួមទាំងឧបេក្ខាបាត់ដីផង។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងអបិយជំនឿរបស់ខ្មែរដែលជឿ «អាព្រំស្នា» ទាំងដែលនេះក៏សតវត្សទី ២១ គេកំពុងត្រៀមធ្វើដំណើរទៅផ្កាយព្រះអង្គារទៀតទៅហើយនោះ។

ជឿ «អាព្រំស្នា» ខ្លាចទឹកជន់លិចផែនដី

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៦​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «កូឡាបបាត់ដំបង» មានមិត្តអ្នកស្ដាប់វិទ្យុថាមិនដែលឮបទនេះធ្លាប់ស្ដាប់តែបទចំប៉ាបាត់ដំបង។

៥–«នាទីពីនេះពីនោះ» គណៈកម្មការស៊ើបអង្កេតកម្ពុជានឹងធ្វើសវនាការម្ដងទៀតនៅថ្ងៃសៅរ៍ ១០ កញ្ញា នេះចាប់ពីម៉ោង​១០ ព្រឹកម៉ោងនៅញិវយ៉កត្រូវនឹងម៉ោង​៩ យប់ម៉ោងនគររំដួល សូមចូលទស្សនាវុឹបសៃថ៍ https://cambodiacommissionofinquiry.org/ — ចិនកំពុងគ្រប់គ្រងពិភពលោកជំនួសអាមេរិកមែនឬ? គេថាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកស្ទើរទាំងអស់នាំគ្នាកាន់ជើងចិនប្រកាសថាតៃវ៉ាន់ជារបស់ចិន — ដង្ខៅថាច់ចាន់ធី បបួលបងប្អូនខ្មែរទិញដីជាប់នឹងបុរីអង្គរទំហំ ៧០ អេឃ័រ តម្លៃ ​១​អេឃ័រ​ ៥,៧០០ ដុល្លារ៕

Cambodia Commission of Inquiry