១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ក្រោមចំណងជើងថា «ឈប់ចាញ់បោកគេទៅ»។

២–«នាទី ទស្សនៈកនយើង» ​ ដែលថ្ងៃនេះសូមជូនវគ្គបន្តនិងបញ្ចប់​នៃបទសន្ទនាតុ ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងខាងក្រសួងមហាផ្ទៃលួចចេញបទបញ្ជាស្ងាត់ៗឲ្យយួននៅស្រុកខ្មែរកាន់កាតពិសេសមានសិទ្ធិដូចខ្មែរម្ចាស់ស្រុកអាចទិញដី​និងធ្វើការងាររាជការបានតាមចិត្តប្រាថ្នា។

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលពួកស្ដាំនិយមដឹកនាំដោយទ្រង់ស៊ីសុវត្ថិ​សិរិមតៈព្យាយាមក្ដាប់អំណាចក្នុងរដ្ឋាភិបាលស្រោចស្រង់ជាតិមុនព្រឹត្តិការណ៍​១៨​មីនា​១៩៧០។

ទ្រង់ស៊ីសុវត្ថិ សិរិមតៈ

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ដាល់អំបុក» និពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ NUMAN ដឹកនាំសម្តែង៖ Kate – Jonathan មិនដឹងអ្នកច្រៀងឈ្មោះអីទេសូមទោសផងចុះ។

៥–«នាទីពីនេះពីនោះ»​​ក្រសួងមហាផ្ទៃអុញ្ញាតឲ្យយួនមានសិទ្ធិស្ទើរតែលើសខ្មែរម្ចាស់ស្រុក។​​សេចក្ដីរាយការណ៍ពីបុរីអង្គរ​យប់មុនថ្ងៃបុណ្យ។

យប់ថ្ងៃសុក្រនៅបុរីអង្គរ
Finishing touch for our temporary Bathroom