១–«នាទីទស្សនៈកនយើង» ដែលថ្ងៃនេះសូមជូនវគ្គទី ១​នៃបទសន្ទនាតុ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភ្នំពេញ​ដោយវាគ្មិនទាំងនេះទាមទារឲ្យយួនបង្កើតដេប៉ាតឺម៉ង់ត៍បង្រៀនភាសាខ្មែរនៅកម្ពុជាក្រោមផងដែរទើបយល់ព្រម។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងកាលដែលអ្នកគ្រូទៅលេងស្រុក​នៅឆ្នាំ ២០០១​ក្រោយ​ព្រឹត្តិការណ៍ ៩/១១​ជាពិសេសទៅភ្នំសំពៅខេត្តបាត់ដំបងមករៀបរាប់។

ភ្នំសំពៅបាត់ដំបង

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «មួយម៉ឺនអាល័យ» ។

៥–«នាទីពីនេះពីនោះ» ពូទិនអស់ជម្រើសហើយឆាប់ដកទ័ពក៏មិនបាន​នៅយូរក៏កាន់តែយ៉ាប់​ ដើរខុសមួយក្ដារនេះមានគ្រោះដល់ជីវិត​ — បុរីអង្គរបន្តត្រៀមធ្វើបុណ្យដាល់អំបុកសំពះព្រះខែអកអំបុក៕