កម្មវិធីផ្សាយថ្ងៃអាទិត្យ 21.08.2022
Podcast: Play in new window | Download
១–«នាទីទស្សនៈកនយើង» ថ្ងៃនេះកនយើងហង្សចក្រាបារមីសុំសាប់សម្ដេចខ្វាងរឿងបង្រៀនភាសាយួននៅស្រុកខ្មែរនិងបណ្ដោយឲ្យយួនរុញព្រំសីមាប្រទេសចូលដល់ខេត្តកណ្ដាលហើយនោះ។ ២–សានសុវិទ្យអានសៀវភៅលោកសាស្ត្រាចារ្យជីនស្ហាបរឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យតាមគំនិតអហិង្សា» វគ្គទី ២២ តពីអំណានដោយអ្នកស្រីអៀងម៉ាឡា។ ៣–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកបទបំពេមកអធិប្បាយថាអាចមានអ្វីបង្កប់នៅក្នុងចម្រៀងដែលម៉ែតែងច្រៀងឲ្យកូនដេកលក់នេះ ។ ៤–«នាទីប្រលោមលោក» សូមជូនវគ្គទី ៣១ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ាស្ដាប់។ ៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ«Et Pourtant» តែងនិងច្រៀងដោយ Charles Aznavour។Read More…