Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីជំនឿដែលខឹមវាសនាបានផ្សព្វផ្សាយថាទឹកនឹងលិចពិភពលោក។
២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថន័យនៃពាក្យថាទេវកថាក្រិកមកបំភ្លឺម្ដងទៀតព្រោះមានសំនួរថាមានរឿងគរគោកឲ្យនិយាយម្ដេចសានសុវិទ្យនៅតែនិយាយពីពួកអាទិទេព ទេព និង អនុទេពក្រិកទៀត។
៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹងឬព្រះលិង្គ។
៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «ស្នាមថើបដំបូង» ច្រៀងដោយក្រុមតូច Small World Small Band។
៥–«ពីនេះពីនោះ» បក្សប្រជាធិតេយ្យអាមេរិកនៅតែបន្តតាមព្យាបាទលោកត្រាំព្រោះខ្លាចត្រាំចូលរួមបោះឆ្នោតឆ្នាំ២០២៤ — សមាជិកនិងអ្នកគាំទ្របុរីអង្គរបន្តគាំទ្រសេចក្ដីព្យាយាមកសាងសមាគមខ្មែរដោយក្រុមកនយើងខ្មែរអ្នកជា។