Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់លោកជាតិហង្សាពីរដ្ឋមីនីសូតាដោយលោកនឹងលើកយករឿងសម្ដេចខ្វាងសម្លុតខ្មែរនៅក្រុងស៊ីដនី និងពួកស៊ីពីពីលាងលុយកខ្វក់នៅអូស្ត្រាលីមកជំរាប។

៣–«នាទីតន្ត្រី» សូមជូនបទ «៣៦៥ ថ្ងៃ» ចម្រៀងរ៉ែបដោយយុវជនគាសុគន្ធដែលត្រូវបាត់បង់សេរីភាពស៊ីបាយជាមួយចោរ៣៦៥ថ្ងៃព្រោះតែមានចិត្តស្នេហាជាតិ។

៤–«នាទីពីនេះពីនោះ» ប្រធាន «បក្សដារ៉ន ក្រវាញ ឈប់ក្រ» បែកសាមគ្គីពីលោកតាប៉ែនវ៉ាណូ ព្រោះរូបថតពីរសន្លឹកដែលបង្ហាញមេបោកទៅឈរញញឹមពព្រាយជាមួយអាខ្វាង — តុលាការព្រហ្មទណ្ឌបារាំងចាំអាខ្វាងចុះពីតំណែងនឹងអាលអញ្ជើញចូលគុកពីបទគប់គ្រាប់បែកដាក់ប្រជាជននិងសមរង្ស៊ីកាលពីឆ្នាំ ១៩៩៧ — សុំកុំភ្លេច ដាល់អំបុកសំពះព្រះខែនៅសហគមន៍បុរីអង្គរ រដ្ឋណតខារ៉ូ ថ្ងៃ ៣-៤ កញ្ញា៕

