Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ក្រោមចំណងជើងថា «ធ្វើល្អកុំចាំថ្ងៃស្អែក» បង្ហោះដោយស៊ុនម៉ាច។

២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីប្រកាសប្រាប់បងប្អូនខ្មែរថាដែលអាខ្វាងវាសម្លុតថាបើគ្មានគណបក្សយួនបង្កើតស៊ីពីពីទេនឹងមានសង្គ្រាមនោះគឺវាខ្លាចប្រជាជនបះប្រឆាំងវា។

៣–«នាទីទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោកសោមសេកកុមារមកអានត្រង់វគ្គដែលសម្ដេចឳទ្រង់ផ្ដន្ទាព្រឹត្តិការវាយស្ថានទូតយៀកកុង-យៀកណាមខាងជើងកាលពីថ្ងៃទី១២មីនា ១៩៧០។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «មេឃកំពុងភ្លៀងហើយ» ច្រៀងដោយ កញ្ញាមាសសុខសូភាតាមការស្នើសុំពីមិត្តអ្នកស្ដាប់។


៥–«នាទីពីនេះពីនោះ» បុរីអង្គរនឹងបន្តស្វះស្វែងរកមូលនិធិសាងរូបសំណាកជូនលោកបណ្ឌិតសាស្ត្រាចារ្យសឺងង៉ុកថាញ់ ដោយសូមឲ្យអ្នកស្គាល់លោកនិយាយប្រាប់ថាលោកសមជាវីរបុរសរបស់ខ្មែរត្រង់ណា — នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសជាសាធារណៈដែលមានស្រីបង្ហាញដោះថើបគ្នានៅផ្ទះរបស់អ្នកស្រីព្រមទាំងបដាសរសេរថា «ហ្វាំងឡង់ត្រូវបិទដោះ!» — ហ្វាំងឡង់ ឡិត្តូនីនិងអេស្តូនី បិទព្រំដែនមិនឲ្យរុស្ស៊ីឆ្លងចូលអឺរ៉ុប៕

តើលោកសឺងង៉ុកថាញ់សមជាវីរបុរសរបស់ខ្មែរត្រង់ណាខ្លះ?

សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤ កញ្ញា៕