១–«នាទីទស្សនៈកនយើង» ដែលភាគច្រើនក៏ជាទស្សនៈរបស់លោកហង្សចក្រាបារមី​ស្ដីពី ស្រុកខ្មែរកំពុងប្រឈមនឹងគ្រោះថ្នាក់រលាយប្រទេសព្រោះយួននិងចិនជាតួអង្គចង្រៃដែលខណៈនេះកំពុងលេបកម្ពុជាដោយមានពួកអាយ៉ងផ្ទៃក្នុងជួយសម្រួលការ។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងសម័យជ័យជេដ្ឋា​និង​អង្គម៉ីមករំលឹកថាយួនវាយកដីខ្មែរមិនចេះឆ្អែតឆ្អន់ឡើយ។

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងម៉ាឡេស៊ីប្រកបខ្សែភាពយន្តឆ្នាំ​២០១៧ ឈ្មោះ «Kimchi Untuk Awak» ប្រែថា​ «គិមជីសម្រាប់អ្នក» ។ បាទស្ដាប់ចម្រៀងភាសាដទៃក្នុង​សមាគមអាស៊ានមកច្រើនហើយ ឥឡូវសាកស្ដាប់ចម្រៀងភាសាម៉ាឡេរបស់ម៉ាឡេស៊ីបន្តិចមើល​តើ​ពិរោះទេ? ។

៥–«នាទីពីនេះពីនោះ» នៅអាមេរិកជំនឿលើពួកអ្នកពត៌មាន​កាសែតធ្លាក់មកនៅត្រឹម ១៦% ទូរទស្សន៍នៅសល់​ ១១% ព្រោះតែចង់បង្ខូចលោកត្រាំ — អ្នកវិភាគថា ទំនប់ជ្រោះ៣​ទន្លេយ៉ង់សេ គួរតែវាយចោលនៅពេលរាំងរឹះខណៈនេះ — ខ្លះថារុស្ស៊ីចាញ់បោរមុខនៅអ៊ុយក្រែន ខ្លះទៀតថារុស្ស៊ីមិនទាន់ប្រើអាវុធទំនើបប្រឆាំងអ៊ុយក្រែន។


ជំនឿលើពួកអ្នកពត៌មាន​កាសែតធ្លាក់មកនៅត្រឹម ១៦% TV នៅសល់​ ១១% ព្រោះតែចង់បង្ខូចលោកត្រាំ