Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់មានថេរដីកាពន្យល់ថាសម្ដីមនុស្សយើងគឺជាអាវុធមានប្រសិទ្ធភាពបំផុត តើពិតឬមិនពិត?

២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីឮយួនសុំបង្រៀនភាសាយួននៅស្រុកខ្មែរ លោកក៏សុំដែរគឺសុំឲ្យយួនចេញឲ្យអស់ពីស្រុកខ្មែរទុកឲ្យខ្មែររស់ក្នុងឯករាជ្យ បូរណភាពទឹកដី និងសេរីភាពជាប្រជាជាតិអ្នកជា។

៣–«នាទីទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោកសោមសេកកុមារមកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថាស្ដេចសីហនុក្រោយមកទើបដឹងថាវត្តមានអាមេរិកក្នុងតំបន់បានជួយឲ្យព្រះអង្គគង់ក្នុងអំណាចបាន១៥ឆ្នាំ តែវាក៏យឺតពេលទៅហើយព្រោះអាមេរិកបានសម្រេចចិត្ដដកទ័ពក្រោយការវាយប្រហាររបស់ពួកវៀតកុង-វៀតណាមខាងជើងក្នុងឱកាសបុណ្យចូលឆ្នាំយួន ១៩៦៨។


៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «អនុសាវរីយ៍បាត់ដំបង» ច្រៀងដោយ ខេមរៈ សិរីមន្ត។

៥–«នាទីពីនេះពីនោះ» អាខ្វាងធ្វើជាមិនដឹងថាយួនឳវានៅពេញស្រុក! អាពងក្រឡ! ចិនកុម្មុយនិស្តអស់ពីទឹកជន់លិចក្រុង ឥឡូវស្ងួតអត់ទឹកប្រើ អត់អគ្គិសនីទៅទៀត! នេះបានចំជារួមក្បាលគ្នាលាងបាប! សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤ កញ្ញា៕



