១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ បន្តរៀបរាប់អំពីការបះបោរប្រឆាំងយួន​និងឥទ្ធិពលសៀមនិងយួនលើកម្ពុជាសម័យអធិរាជមីង​ម៉ាង​និងបន្ទាប់មកធីវទ្រីដោយផ្អែកលើសៀវភៅលោក David Chandler។

២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី៨ ដែលមានរៀបរាប់អំពីការប៉ះទង្គិចគ្នារវាងខ្មែរក្រហមប៉ុលពត​នឹង​យួន​កុម្មុយនីស្តដណ្ដើមកោះពូលោវ៉ៃនៅឆ្នាំ ១៩៧៥។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រះចន្ទពេញបូណ៌មី» ច្រៀងដោយម៉ុលកាម៉ាច ប្រគំដោយវង់បក្សីចាំក្រុង។

៤–«នាទីពីនេះពីនោះ» សានសុវិទ្យនឹងបន្តអាន «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ» — ធម្មិកព្រហ្មប្រាប់ពីវិធីដោះស្រាយបញ្ហាជាតិដោយចាប់ផ្ដើមពីខ្លួនពលរដ្ឋម្នាក់ៗឡើងទៅ។

សានសុវិទ្យបានតែឈរមើលពីចម្ងាយ
ក្រុមលោកតាធម្មិកសាងរោងជាងបុរីអង្គរ