១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​មានថេរដីកាថា «មនុស្សពេលខឹងអត់ឆ្លាត» តើពិតឬមិនពិត?

២–«នាទី ទស្សនៈកនយើង» មតិកូនខ្មែរអ្នកស្នេហាទឹកដី​ស្ដីពីការសម្រេចអនុញ្ញាតឲ្យឈ្មួញកាប់បំផ្លាញសម្បត្តិជាតិគឺព្រៃឈើជាជម្រកសត្វព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ​ជាការសម្រេចដ៏សែនល្ងង់ខ្លៅ សម្ដែងចេញដោយលោកហង្ស ចក្រាបារមី។

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេចសីហនុថ្វីបើបារម្ភថាយួនយៀកកុង-វៀតណាមខាងជើងអាចនឹងបន្តជ្រាតជ្រែកចូលកម្ពុជាក្រោយបានទទួលជ័យជំនះលើអាមេរិកនិង​វៀតណាមខាងត្បូង ក៏នៅតែបន្តគាំទ្រពួកយួនកុម្មុយនីស្ត​រហូតដល់លើកឋានៈតំណាងយៀកកុងនៅកម្ពុជាឲ្យមានសក្តិស្មើនឹងឯកអគ្គរដ្ឋទូត។

ស្ដេចសីហនុចូលខាងកុម្មុយនីស្តប្រឆាំងលោកសេរី

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «Aline» ច្រៀងដោយ Christophe។​

៥–«នាទីពីនេះពីនោះ»​​ សត្រូវត្រាំគាបត្រាំខ្លាំងព្រោះខ្លាចត្រាំត្រឡប់មកកាន់អំណាចហើយ​លើកនេះត្រាំនឹងចាត់ការលាងនិងសម្ងួតអន្លង់ទឹកស្អុយឲ្យខាងតែបាន ។