Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយបានបញ្ជាក់ពីអ្វីដែលនាំឲ្យមានធម៌ (បង្ហោះលើប្រព័ន្ធយូធូបដោយស៊ុនម៉ាច)។

២–«នាទី ទេវកថាក្រិក» វគ្គទី ១៦ និយាយពីរឿងមហេសីកំពូលអាទិទេពក្រិក Zeus ព្រះនាង Hera ដែលពួករ៉ូម៉ាំងហៅ Juno យកមកជំរាប។

៣–បទសម្ភាសន៍របស់លោក លី តារាវុធ (ប្រធានអង្គការរៃយំ) ជាមួយលោក អាំង ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា ស្តីពីបុណ្យភ្ជុំបិណ្ឌ។

៤–«នាទីតន្ត្រី»ដែលនឹងលើកយកចម្រៀងខ្មែរប្រភេទកន្ទ្រឹមមួយបទឈ្មោះ «មកវើយ ដូនតា!» របស់ខ្មែរសុរិន្ទមកចាក់ផ្សាយ។
