01Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 01.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៦ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៦)។ ៣–វគ្គទី ៨ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងមួយបទរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុត​ឈ្មោះ «ចំប៉ីសៀមរាប»។ ៥–«នាទីពីនេះពីនោះ» ដោយ​សានសុវិទ្យ៖ ចូរយើងមកធ្វើញត្តិជួយទាមទារឲ្យដោះលែងកញ្ញាសេង​ធារី​និងអ្នកទោសមនសិការ​១៣៨នាក់ទៀតពីគុករបស់របបតិរច្ឆាន!