កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 11.07.2022
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ លោកជាតិហង្សាពីរដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរ របស់ស្ដេចសីហនុ ដោយទ្រង់ទៅជួយយួនដែលជាសត្រូវជាតិ។ ៣–«នាទីតន្ត្រី» សូមជូនបទ «Unchained Melody» ច្រៀងដោយវង់ The Righteous Brothers។ ៤–«នាទីពីនេះពីនោះ» មជ្ឈមណ្ឌលវប្បធម៌ខ្មែរប្រចាំរដ្ឋណតឃែរ៉ូឡាយណាសូមអញ្ជើញបងប្អូនកូនក្មួយទៅជួបតំណាងរាស្ត្រនិង មន្ត្រី DMV រឿងបញ្ចូលអក្សរខ្មែរសម្រាប់ការប្រឡងយកប័ណ្ណអនុញ្ញាត — លទ្ធផលការប្រជុំគណៈកម្មការនាយកបុរីអង្គរ។