Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda ។

៣–បាឋកថាសម្តែងដោយលោកសាស្ត្រាចារ្យ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីវដ្ដសង្សារគឺការវិលជុំកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញទៀតតាមជំនឿរបស់ខ្មែរសម័យបូរាណ។

៤–«នាទីតន្ត្រី» សូមជូនបទ «The Young Ones» របស់វង់តន្ត្រី The Shadows ច្រៀងដោយ Cliff Richard ឆ្នាំ ១៩៦១។

Cliff Richard (នៅក្រោមឆ្វេងដៃ) និងពួក the Shadows កាលពីឆ្នាំ 1962 (ពីស្ដាំទៅឆ្វេង) Hank Marvin, Jet Harris, Brian Bennett, and Bruce Welch.
៥–«នាទីពីនេះពីនោះ» ចិនកុម្មុយនិស្តត្រូវបណ្ដាសា ទឹកជន់លិច ធនាគារអត់លុយបើកឲ្យអតិថិជន ដល់ថ្នាក់ប្រើរទេះតង់គម្រាមអ្នកតវ៉ា ខណៈដែលនៅអាមេរិកមាន FDIC ធានារ៉ាបរងប្រាក់បញ្ញើដល់ ២៥០,០០០ដុល្លារក្នុងមួយបញ្ជី៕


