Podcast: Play in new window | Download
១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុងNorwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់ ៤ របបគ្រប់គ្រង និយាយពីសារៈសំខាន់នៃរឿងពីអតីតរបស់ខ្មែរ។
២–«នាទីប្រលោមលោក» សូមជូនវគ្គទី ២២ នៃរឿង ១០០១ យប់ឬ ឯកសហស្សរាត្រី។
៣–«នាទីតន្ត្រី» សូមជូនបទ «I Just Called to Say I Love You» របស់ Stevie Wonder ច្រៀងដោយកុមារី ព្រះនាងទូច នរោត្តម ជេនណា។
៤–«នាទីពីនេះពីនោះ» សូមកុំភ្លេចទៅចូលរួមបុណ្យសពព្រះតេជគុណងិនភេនវត្តពោធិវង្ស Champs-sur-Marne ជាយក្រុងប៉ារីសថ្ងៃអាទិត្យ ២៤ កក្កដា — លោកយេងវីរៈនៃបក្សប្រជាធិបតេយ្យមូលដ្ឋាននាំបក្សមិនរណបខ្វាង៣ទៀតដាក់ញត្តិទាត់ចោលសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញស្នើដោយអាខ្វាងដើម្បីពង្រឹងត្រកូលហ៊ុនឲ្យនៅបន្តកាន់អំណាចជានាយករដ្ឋមន្ត្រី — បងប្អូនកនយើងបន្តគាំទ្រគម្រោងសាងសង់សហគមន៍បុរីអង្គររបស់ខ្មែរនៅ North Carolina៕