១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាពីរឿងផ្សេង-ផ្សេង។

២– វគ្គទី ១១ នៃទេវកថាក្រិក បន្តនិយាយពីជាយាដ៏ច្រើនរបស់កំពូលអាទិទេព Zeus។

ទណ្ឌកម្មលើ Dirce មីងចិត្តអាក្រក់របស់ Antiope

៣–វគ្គបញ្ចប់នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃ​មហាវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​ដែលនឹងជូនបទ «Sayonara» ជាការនឹករឭកនិងកិត្តិយសដល់លោក​ស្ហ៊ិនហ្សូ អាបិ ។

៥–«ពីនេះពីនោះ» លោកប៉ែនវ៉ាណូជូនដំណឹងពីពិធីបុណ្យទក្ខិណានុប្បទានក្នុងឱកាសគ្រប់​១០០​ថ្ងៃដែលព្រតេជគុណងិន​ភេនទទួលអនិច្ចធម្ម​ — ខ្មែរស្នេហាបុរីអង្គរនាំគ្នាសន្យាជួយផ្កាប្រាក់សាមគ្គីថ្ងៃ ៣-៤​កញ្ញា​២០២២ មួយគ្រួសារមួយ​ដើម សូមអនុមោទនាសាធុ! — ផ្សេង-ផ្សេង ពញ្ញាក់ស្មារតីខ្មែររឿងអាខ្វាងកែរដ្ឋធម្មនុញ្ញដើម្បីឲ្យវាអាចតែងតាំង​កូនចៅវាបន្តរាជ្យត្រកូលហ៊ុន។

អាខ្វាងដែលឱនក្បាលឲ្យចិន-យួនកែប្រែរដ្ឋធម្មនុញ្ញដើម្បីបន្តសន្តតិវង្ស«ហ៊ុន» ​– បុណ្យទក្ខិណានុប្បទាន គ្រប់​១០០​ថ្ងៃនៃអនិច្ចធម្មតេជគុណងិនភេនវត្ត Champs-sur-Marne ថ្ងៃអាទិត្យ​ ២៤ ​កក្កដា។