Podcast: Play in new window | Download
១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២ វគ្គទី១៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។

២–«នាទីបដិវត្តន៍»ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៩)។

៣–«នាទីតន្ត្រី» សូមជូនបទ «ចាំនៅតែចាំ» ច្រៀងដោយអ្នកស្រី ទៀងមុំ សុធាវី។

៤–«នាទីពីនេះពីនោះ» ជនជាប់ចោទថាជាឃាតករសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រាប់ប៉ូលិសថាខឹងជីតាលោក Abe នាំពួកនិកាយមូនីចូលជប៉ុនដែលធ្វើឲ្យម្ដាយខ្លួនដាក់ទានទាល់តែក្ស័យធន — ដំណោះស្រាយរឿងយឺតយ៉ាវក្នុងការសាងសង់ផ្ទះសំណាក់នៅបុរីអង្គរប្រហែលជាត្រូវធ្វើតាមរយៈការទិញផ្ទះធ្វើរួចស្រេចហើយប្រភេទ prefab ហើយមើលទៅ ៕
