១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៨)។

៣–វគ្គទី ៩ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងមួយបទឈ្មោះ «ថ្ងៃលិចអូនស្រណោះ» របស់អ្នកស្រី​រស់សេរីសុទ្ធាច្រៀងដោយអ្នកស្រីគិម​សុគន្ធា។

៥–«នាទីពីនេះពីនោះ» រុស្ស៊ីចោទអ៊ុយក្រែនថាបាញ់ក្រុងជាយដែនរបស់ខ្លួន — អតីតនាយករដ្ឋមន្ត្រីជប៉ុនអាបេ ត្រូវបាញ់របួសធ្ងន់។