១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។

លោក​នួនសុខវ៉ាង

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៧)។

អ្នកស្រីអៀងម៉ាឡា

៣–«នាទីតន្ត្រី» ​សូមជូនបទ «អូនស្រឡាញ់តែបងម្នាក់» ច្រៀងដោយ អ្នកស្រី ឈុន​វណ្ណា កាលពីទសវត្សឆ្នាំ ១៩៦០។

អ្នកស្រីឈុនវណ្ណា

៤–«នាទីពីនេះពីនោះ» តើរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរទៅលើប្រទេសខាងលិចឬទេ? បើមានសង្គ្រាមនុយក្លេអ៊ែរ តើយើងអាចរស់រានមានជីវិតបានទេ? សំនួរនិងចម្លើយរឿងសង្គ្រាមលោកលើកទី ៣។

ក្រោយត្រូវគ្រាប់បែកនុយក្លេអ៊ែរភពផែនដីក៏នឹងចូលដល់យុគទឹកកក