Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។

២–«នាទី ទេវកថាក្រិក» វគ្គទី ៦ ត្រឡប់ទៅផ្ដើមទេវកថាពីសម័យអាទិទេពដើមទីគឺព្រះធរណី Gaia និងព្រះសួគ៌ា Uranus បង្កើតទេពអសុរ Titans ដោយមាន Cronos ជាមេក្លោង។

៣–«នាទីទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយបន្តយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង «My Sweet Lord» ច្រៀង កាលពីឆ្នាំ ១៩៧០ ដោយលោក George Harrison ដែលជាសមាជិកម្នាក់នៃវង់ The Beetles ។ នៅឆ្នាំ១៩៨១តុលាការអាមេរិកឲ្យ Harrison បង់លុយ ៥៨៧,០០០ដុល្លារ ទៅម្ចាស់ភ្លេងមួយបទឈ្មោះ «He’s So Fine»ព្រោះត្រូវកាត់ក្ដីថាបានលួចទំនងភ្លេងដែលច្រៀងដោយក្រុម The Chiffons កាលពីឆ្នាំ១៩៦៣។

